
ខេត្តសៀមរាប:នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥លោក សៀ ទីន ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក អមដំណើរដោយលោក-លោកស្រី អនុប្រធានការងារខេត្ត និងលោកមេឃុំ ព្រមជាមួយក្រុមការងារដែលមានការពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចែកអំណោយ សម្ភារៈ ភេសជ្ជៈ និងថវិកា ជូនដល់៖
១.សាលាឃុំកំពង់ភ្លុក៖ ភេសជ្ជៈ ១០កេស ។
២.ក្រុមកីឡាបាល់ទះសាលាឃុំកំពង់ភ្លុក៖ ទឹកបរិសុទ្ធ ៥កេស ភេសជ្ជៈ ៣កេស និងថវិកា ២០០,០០០រៀល ។
៣.កម្លាំងប្រជាការពារភូមិ(ឃុំកំពង់ភ្លុក)៖ វិទ្យុទាក់ទង ១០គ្រឿង និងឯកសណ្ឋានប្រជាការពារ ៣០កំប្លេ ពិធីនេះធ្វើនៅសាលាឃុំកំពង់ភ្លុក ស្ថិតនៅភូមិគោកត្នោត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។








