ស្រុកខ្សាច់កណ្តាល:ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥លោក ចេង ឌីណា អភិបាល ននៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក រួមជាមួយលោក ព្រហ្ម បុដ្តា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយពុកប្ញស្សីក្រោម តំណាងឯកឧត្តម មាស សុខសេនសាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពុកប្ញស្សី ព្រមទាំងសហការី និងលោក លោកស្រីគណៈកម្មាធិការកាកបាទក្រហមស្រុក បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះចំនួន១គ្រួសារ ឈ្មោះ ផន ការ៉ា ភេទប្រុស អាយុ៦៤ឆ្នាំ សមាជិក៦នាក់ (ក្រីក្រ និងមានបញ្ហាត្រូវការវះកាត់ជើង)រស់នៅភូមិពុកប្ញស្សីក្រោម ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។




