រាជធានីភ្នំពេញ:ដោយបានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងផ្សព្វផ្សាយផែនការលើកទិសដៅអនុវត្តន៍ប្រចាំខែមិថុនា ជូនដល់មន្រ្តីនគរបាលជាតិចំណុះអធិការដ្ឋានខណ្ឌក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោបេង ដាណារ៉ា ស្នងការរងទទួលដឹកនាំខណ្ឌ៧មករាសមាសភាពចូលរួមមាន៖
លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា , លោក-លោកស្រីអធិការរង ,លោកនាយផ្នែក, លោកនាយប៉ុស្តិ៍ និងលោក លោកស្រី នាយរងប៉ុស្តិ៍ទាំង៨។







