
រាជធានីភ្នំពេញ:នាថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ទួលគោក, ថ្ងៃទី ១៤ មិថុនា ២០២៥ , នៅគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក បានរៀបចំបើកវគ្គបណ្តុះបណ្តាលគណៈកម្មាធិការគណៈត្រួតពិនិត្យគណបក្សខណ្ឌ មន្ត្រីទទួលបន្ទុកការងារត្រួតពិនិត្យគណបក្សមូលដ្ឋានសង្កាត់ រយៈពេល ១ថ្ងៃ ក្រោមអធិបតីភាព លោក ម៉ែន សិរី អនុប្រធានប្រចាំគណបក្សខណ្ឌ និងជាប្រធានគណៈចាត់តាំងគណបក្សខណ្ឌ និងលោក ចាន់ បណ្ឌិត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សខណ្ឌ
របៀបវារៈចំនួន ៣ រួមមាន មេរៀនទី១ ៖ ស្តីពី ការងារត្រួតពិនិត្យការអនុវត្ត លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង កម្មវិធី នយោបាយ គោលការណ៍ គោលនយោបាយ សេចក្តីសម្រេចចិត្តនានារបស់គណបក្ស។
មេរៀនទី២ ៖ ស្តីពី ការងារត្រួតពិនិត្យអង្គការចាត់តាំង និងមន្ត្រី សមាជិកគណបក្ស ប្រព្រឹត្ត ល្មើសវិន័យ របស់គណបក្ស
មេរៀនទី៣ ៖ ស្តីពី ការទទួល និងដោះស្រាយបណ្តឹងសមាសភាពចូលរួមវគ្គសរុប ១៦០រូប ៕














