(ខេត្តកណ្តាល)កម្លាំងនគរបាលស្រុកកៀនស្វាយដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីគ្រឿងញៀនដែលកើតហេតុនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៥វេលាម៉ោង២២.៣០នាទីចំណុចសាលាឆទានភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
ជនសង្ស័យចំនួន៖៤នាក់ប្រុសឃាត់ខ្លួន
១-ឈ្មោះព្រុំ ដា ភេទប្រុស
អាយុ២៧ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)
២-ឈ្មោះខាត់ វិសាល(គោ)
ភេទប្រុសអាយុ២៥ឆ្នាំ (ខ្មែរ)មុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)(ប្រើប្រាស់)
៣-ឈ្មោះសួន យ៉ុងប៊ីន
ភេទប្រុសអាយុ១៩ឆ្នាំ (ខ្មែរ)មុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)(ជួញដូរ)
៤- ឈ្មោះហ៊ន កុសល់(ស៊ុយ)
ភេទប្រុសអាយុ៣២ឆ្នាំ (ខ្មែរ)មុខរបរមិនពិតមានទីលំនៅភូមិទួលដូងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូចទម្ងន់(២,៧១
ក្រាម )។
២/សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ទូរសព្ទ័១គ្រឿង។
សមត្ថកិច្ចបានឱ្យដឹងថា!នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះព្រុំ ដានិងឈ្មោះខាត់ វិសាលបានសារភាពថាពួកខ្លួនតែងតែទៅទិញថ្នាំញៀនយកមកប្រើប្រាស់ពីឈ្មោះហ៊ន កុសល់(ស៊ុយ)និងឈ្មោះសួន យ៉ុងប៊ីននៅចំនុចមាត់បឹងរោងរបស់ឈ្មោះហ៊ន កុសល់ស្ថិតនៅភូមិទួលដូងឃុំគគីរស្រុកកៀនស្វាយ។
ក្រោយបានចំលើយសារភាពរបស់ឈ្មោះព្រុំ ដានិងឈ្មោះខាត់ វិសាល។នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៥វេលាម៉ោង ១១:០៥នាទីកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយប៉ុស្តិគគីរបានបន្តនិតិវិធីចុះទៅដល់ចំនុចរោងរបស់ឈ្មោះ ហ៊ន កុសល់បានធ្វើការឃាត់ខ្លួនឈ្មោះហ៊ន កុសល់និងឈ្មោះសួន យ៉ុងប៊ីនដកហូតបានម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូចនិងសម្ភារះប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនក្រោយត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះហ៊ន កុសល់និងឈ្មោះសួនយ៉ុងប៊ីនមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លើយសារភាពថាម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូចដែលសមត្ថកិច្ចដកហូតបាននេះជារបស់ពួកខ្លួនប្រាកដមែនដោយខ្លួនបានទិញពីមនុស្សប្រុស(មិនស្គាល់ឈ្មោះ)នៅម្តុំវត្តអម្ពរវន្ត័សង្កាត់ព្រែកថ្មីខណ្ឌ័ច្បារអំពៅ ១កញ្ចប់ធំក្នុងតម្លៃ២៥០០០០រៀល(ម្ភៃប្រាំមុឺនរៀល)មករំលែកជាកញ្ចប់តូចៗទុកលក់
បន្ត។ហើយពួកខ្លួនទាំង២នាក់ពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះខាត់ វិសាលនិងឈ្មោះព្រុំ ដា ប្រាកដមែន។
ក្រោយពីសួរនាំរួចជនសង្ស័យទាំង
៤នាក់រួមនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។




