រាជធានីភ្នំពេញ!យោងតាមប្រសាសដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ។ លោកអនុសេនីយីឯក រុន សារ៉ាក់ នាយផ្នែកចរាចរណ៏នឹងសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងចុះដល់ទីតាំងបងប្អូនអាជីវករប្រកបមុខរបរជួសជុលនឹងលក់ដូរស៊ីម៉ាំងគ្រប់ប្រភេទឲ្យពួកគាត់ បញ្ឈប់សកម្មភាពការកែច្នៃសុីម៉ាំងខុសលក្ខណៈបច្ចេកទេសបញ្ចេញសំឡេងឮខ្លាំងរំខានដល់អ្នកដទៃ។ហើយកម្លាំងល្បាតសហប៉ុស្តិ៍ក៏បានឃាត់បានម៉ូតូមួយគ្រឿងម៉ាកadvពណ៌ខ្មៅ បានឲ្យម្ចាស់ដោះស៊ីម៉ាំងកែច្នៃហើយបំពាក់ស៊ីម៉ាំងស៊ីនឡើងវិញនិងធ្វើកិច្ចសន្យាអប់រំប្រគល់ជូនម្ចាស់ដើមវិញ។





