ខេត្តកណ្តាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិពលី កណ្ដាល រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ដោយការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់...
ខេត្តសៀមរាប:នៅព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ស្ថិតនៅចំណុចភូមិកក្រាញ់ សង្កាត់សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់...
ខេត្តសៀមរាប:នៅព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ បានចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះនោះបានទាន់ពេលវេលា។​...
(ស្រុកកៀនស្វាយ)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ថា!កម្លាំងនគរបាលស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នា ចំពោះករណីទី១កើតហេតុនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៦វេលាម៉ោង០៧.៣០នាទីនៅត្រង់ចំណុចភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។ នៅមុនពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំបន្ទាយដែកក៍បានឃាត់ខ្លួនយកមកសួរនាំ។ ចំពោះជនសង្ស័យមានឈ្មោះស៊ុំ បាទីភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ។វត្ថុតាងដកហូតបានរួមមាន!ម្សៅក្រាមពណ័សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូចមានទំងន់(០.៦៨ក្រាម)។ ចំពោះករណីទី០២កើតហេុតនៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៦វេលាម៉ោង២១និង៤០នាទីនៅត្រង់ចំណុចភូមិចិនកោះឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។ ចំពោះជនសង្ស័យ០២នាក់ប្រុស(ឃាត់ខ្លួន០១នាក់និងរត់គេចខ្លួន០១នាក់)១.ឈ្មោះសុីនសំណាងភេទប្រុសអាយុ៤៩ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។ ២.ឈ្មោះង៉ាន សុភា(ហៅជ្រួក)ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដរត់គេចខ្លួន)។ ចំពោះវត្ថុតាងចាប់យកបានរួមមាន!ម៉្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់តូចមានទំងន់០.០៨ក្រាមនិងវត្ថុតាងវេចខ្ចប់និងប្រើប្រាស់មួយចំនួន។លោកព្រុំសំណាងបន្តថា!នៅមុនពេលកើតហេតុខាងលើកម្លាំងនគរបាលប៉ុស្តិ៍គគីរនិងកម្លាំងប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំគគីរពេលមកដល់ត្រង់ចំណុចបានឃើញជនសង្ស័យកំពុងដើរនៅលើដងផ្លូវជាតិលេខ១ស្ថិតនៅភូមិចិនកោះឃុំគគីរក៍បានឃាត់ខ្លួនសួរនាំនឹងធ្វើការត្រួតពិនិត្យរកឃើញម៉្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក០១កញ្ចប់តូចយកមកសួនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា!ថ្នា០១កញ្ចប់តូចនេះជារបស់ខ្លួនបានទិញពីឈ្មោះង៉ាន សុភា(ហៅជ្រួក)ក្នុងតម្លៃ២០.០០០រៀល(ពីរមុឺនរៀល)។ក្រោយមកសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះង៉ាន សុភាហៅជ្រួកត្រូវបានគេវខ្លួនបាត់នៅមុនពេលសមត្ថកិច្ចចុះទៅដល់។ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនិតិវិធីច្បាប់។
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី ដែលប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែង ស្កែមអនឡាញ។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦...
ខេត្តកណ្ដាល៖ផ្ទៃដីស្រូវរបស់ប្រជាកសិករប្រមាណជាង ៤រយហិតា ក្នុងឃុំរកាកោង១ និងរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងរងនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រព ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យទីតាំងបូមទឹក ដើម្បីជួយសង្គ្រោះដល់ស្រូវដែលកំពុងប្រឈមនូវការខ្វះខាតទឹក...
ខេត្តសៀមរាប:នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប អញ្ជើញចូលរួម ពិធីប្រគល់ថវិកា សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ជូនក្រុមគ្រួសារសពបងប្អូនអតីតយុទ្ធជនចំនួន ១៦គ្រួសារ...
ខេត្តពោធិ៍សាត់:ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យសព លោក កាក់ លាង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកណ្តៀង ដែលបានទទួលមរណភាព នាវេលាម៉ោង១...
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ថ្លែងបែបនេះ ខណៈ ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ...