
ខេត្តត្បូងឃ្មុំ ៖ អនុវត្តអនុសាសន៍ដឹកនាំនខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ខឿន ឧត្តមបញ្ញា ស្នងការរងទទួលដឹកនាំការិយាល័យគ្រប់គ្រងជនបរទេស តំណាងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកថវិកា ចំនួន ១,៧៧៥,០០០រៀល និង ដែលបានមកពីគៀងគររបស់បងប្អូនផែនអន្តោប្រវេសន៍ តាមរយៈលោកឧត្តមសេនីយ៍ត្រី យូ រ័ត្នចាន់សារ៉ា ស្នងការរងទទួលផែន ប្រគល់ជូនលោអនុសេនីយ៍ឯក សេក ប៊ុនធឿន នាយរងផ្នែក នៃការិយាល័យគ្រប់គ្រងជនបរទេស មានជំងឺរលាកលំពែងធ្ងន់ធ្ងរ ទើបមកពីសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ប្រទេសវៀតណាម ៕
