
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឆោ វណ្ណា ស្នងការរងទទួលជំនួយការដឹកនាំ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ បានចូលរួមគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណ: និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ៣,៦៧០,០០០ រៀល ដែលបានមកពីការកៀរគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រី ភួន សុភ័ក្រ្ត ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក សុឹម ប៊ុនទី នាយរងប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋានសពស្ថិតនៅភូមិដំណាក់ល្អិត ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម ៕






