Month: August 2025

បន្ទាយមានជ័យ: ទៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខសុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារនិងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧...
(ស្រុកកៀនស្វាយ) ថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នៅស្នាក់ការគណបក្សឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលបានរៀបចំពិធីសំណេះសំណាលនិងចែកថវិកាដល់សិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(ហៅបាក់ឌុប)នាថ្ងៃទី២៨-២៩ ខែសីហាឆ្នាំ២០២៥។ក្រោមអធិបតីភាពលោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយនិងលោកស្រីង៉ាមវាសនា នាយករដ្ឋបាលស្រុកនិងលោកមុតសារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរនិងលោកលោកស្រីក្រុមប្រឹក្សាឃុំស្មៀនឃុំជំនួយការរដ្ឋបាលឃុំលោកលោកស្រីមេភូមិនិងសិស្សានុសិស្សសរុបមានចំនួន១៥៤នាក់ក្នុងនោះម្នាក់ៗបានទទួលថវិកាចំនួន១០មុឺនរៀល។នៅក្នុងឱកាសនោះលោកស្រីអភិបាល រងស្រុកកៀនស្វាយមានប្រសាសន៍ថា!ក្មួយៗត្រូវថែទាំសុខភាពឱ្យបានល្អនៅពេលក្មួយចេញពីផ្ឋះជិះម៉ូតូត្រូវមានការប្រុងប្រយ័ត្នកំុឱ្យមានគ្រោះថ្នាក់ចរាចរណ៍និងចូលទៅដល់មណ្ឌលប្រឡងកំុភ្លេចយកកាតនិងពេលចូលទៅដល់ក្នុងបន្ទប់ត្រូវកត់លេខតុមុនគេបង្អោះ។ លោកស្រីអភិបាលរងស្រុកកៀនស្វាយនិងសូមជូនពរដល់ក្មួយៗឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិជាប់ទាំងអស់គ្នា។
ខេត្តកណ្តាល៖ នាសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន...
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំ ណែនាំបច្ចេកទេសគណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ...
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។...
រាជធានីភ្នំពេញ:នៅថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទីរសៀល​ លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំបើកកិច្ចប្រជុំ៖ពង្រឹងលេីការងារគ្រប់គ្រងដីកា​ ដែលទទួល​ពី​ស្ថាប័ន​ផ្សេង​ៗ។ ពង្រឹង​លេីការងារគ្រប់គ្រងសៀវភៅ​ចុះលិខិត​ចូល​ និង​លិខិត​ចេញ។ ផ្សព្វផ្សាយផែនការ​ ការពារមណ្ឌលប្រឡង​សញ្ញាបត្រ​ មធ្យមសិក្សាទុតិយភូមិ​ ចំណេះដឹងទូទៅ​ឆ្នាំ២០២៥ ។...
ខេត្តសៀមរាប:នាព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ​លោកវរសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទៅសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក គៀន...
ស្រុកខ្សាច់កណ្តាល:នៅព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៥លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារនៅខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាស្រុក។ ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលស្រុកបានពិនិត្យ​លើលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារចម្បងៗរបស់ គណៈអភិបាល ការិយាល័យ...
(កំពង់ចាម): នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព យោធិនចូលនិវត្តន៍ ឈ្មោះ នឿន សុផាន...